Skip to content

អត្ថបទមួយនេះបានបង្ហាញអំពីរបៀបនៃការប្រើប្រាស់ Springboot ជាមួយភាសា Kotlin ដើម្បីបង្កើតជា REST API😋

Notifications You must be signed in to change notification settings

Mengsreang-Chhoeung/Springboot-Kotlin-Tutorial

Repository files navigation

ឯកសារ Spring Boot + Kotlin ជាភាសាខ្មែរ

springboot-kotlin thumbnail

រៀនតាមរយះ Source Code នៅក្នុង Github Branches Repository:

  • Source Code គឺមានទៅតាម Branches នីមួយៗទៅតាមមេរៀន ដូច្នេះអ្នកអាចរើសតាម Branches បាន!

github-repository-branches thumbnail

ជំនួយបន្ថែម:

  • ដើម្បីរៀនតាម Tutorial មួយនេះឲ្យកាន់តែឆាប់យល់ ឆាប់ចាប់បាន អ្នកគួរមើលវីដេអូ Spring Boot Crush Course ខ្លះៗដែរ ដើម្បីជាជំនួយក្នុងការសិក្សាវាបន្ថែម។

Spring Boot Tutorial | Full Course [2021] [NEW] by Amigoscode

spring-amigoscode-thumbnail

  • បញ្ចាក់ : វីដេអូខាងលើមួយនេះ គឺផ្តោតទៅលើការប្រើប្រាស់ Spring Boot ជាមួយ Java ដូច្នេះ Java គឺមិនខុសគ្នាជាមួយ Kotlin ប៉ុន្មានទេ ដូច្នេះអ្នកអាចរៀនពីការប្រើ Spring Boot ជាមួយ Kotlin នៅក្នុង Tutorial មួយនេះបាន។

តម្រូវការមុននឹងសិក្សា Spring Boot + Kotlin:

  • មុននឹងអ្នកអាចរៀននឹង Spring Boot បាន អ្នកត្រូវមានចំណេះដឹងទាក់ទងនឹង Framework Spring ជាមុនសិន។ ហើយអ្នកក៏គួរតែមានចំណេះដឹងទាក់ទងនឹងផ្នែក Frontend(HTML, CSS, JavaScript) ផងដែរ ព្រោះ Spring ជា Framework ដែលយើងយកវាមកប្រើនៅក្នុងផ្នែក Backend

ចំណុចពិសេសរបស់ Spring Boot + Kotlin:

  • Core technologies មានដូចជា dependency injection, events, resources, i18n, validation, data binding, type conversion, SpEL, AOP

  • Spring MVC – MVC គឺជា Model View ControllerModel យើងប្រើសម្រាប់បង្កើតជា Table នៅក្នុង Database ហើយមានទំនាក់ទំនងជាមួយ Database ច្រើន រីឯ View វិញគឺដូចទៅនឹងការរចនាគេហទំព័រដោយការសរសេរកូដ HTML, CSS និង JavaScript ចឹង រីឯ Controller គឺប្រើសម្រាប់បង្កើតទំនាក់ទំនងរវាងនឹង Model នឹង View គឺមានន័យថាធ្វើឲ្យ Server មានទំនាក់ទំនងជាមួយ Client

  • Hibernate & JPA គឺជាលក្ខណះពិសេសរបស់ភាសា Java ដែលផ្តល់នូវមុខងារជាក់លាក់មួយ និងផ្តល់លក្ខណះស្តង់ដារទៅ ORM(Object Relational Mapping ជាឧបករណ៍ដែលផ្តល់លក្ខណះសាមញ្ញទៅឲ្យការបង្កើតទិន្នន័យ, រៀបចំទិន្នន័យនិងដំណើរការទិន្នន័យ បើនិយាយក្នុងន័យកូដគឺវាជាបច្ចេកទេសក្នុងការសរសេរកូដដើម្បីបង្រួមគ្នារវាង Object និង Data Store បញ្ជូលគ្នាទៅក្នុងប្រព័ន្ធទិន្នន័យ)

  • Spring Security ជា framework នៅក្នុងភាសា Spring ដែលប្រើសម្រាប់ត្រួតពិនិត្យ authentication និង authorization

អ្វីទៅជា Spring Boot?😯

  • Spring Boot ជាការ Bootstraping នូវ Project របស់ Spring ហើយ Spring គឺជា framework របស់ភាសា Java ដែលប្រើសម្រាប់សរសេរកូដបង្កើតជា Web Application

អ្វីទៅជា Kotlin?😲

  • Kotlin គឺជាភាសាកម្មវិធីថ្មីដែលមានលក្ខណះ Open Source ហើយដូចទៅនឹងភាសា Java និង JavaScript ដែរ។ វាជាភាសាមួយដែលសំបូរបែប ដែលប្រមូលផ្តុំទៅដោយមុខងារជាច្រើនដែលស្ថិតនៅកន្លែងតែមួយ។ បច្ចុប្បន្ននេះ Kotlin ដំណើរការលើ JVM

តើធ្វើយ៉ាងមិចបានអាចសរសេរ Spring Boot + Kotlin បាន?🤔

  • ត្រូវចំណាំថា ដើម្បីសរសេរ Spring Boot បានយើងត្រូវការបង្កើត Project របស់ Spring Boot ដោយចូលទៅក្នុងគេហទំព័ររបស់ Spring គឺ https://start.spring.io/ ឬក៏ចូលទៅកាន់ IDE របស់អ្នក តែយល់ល្អ គួរតែចូលតាមគេហទំព័រដែលមានតំណរលីងខាងលើទៅ។ តែមុននឹងបង្កើត Project យើងត្រូវទាញយកនូវ Java Development Kit សិនដែលគេគ្រប់គ្នាហៅថា JDK មកក្នុងកុំព្យូទ័ររបស់អ្នកសិន: https://www.oracle.com/java/technologies/javase-downloads.html ហើយធ្វើការជ្រើសរើស version ណាដែរអ្នកចង់ប្រើ សម្រាប់ tutorial មួយនេះគឺពួកយើងប្រើ version 11 ចឹងអ្នកអាចប្រើ version នេះតាមពួកយើងបាន។

  • តោះទៅបង្កើត Project Spring Boot ទាំងអស់គ្នា!

start-spring-io thumbnail

  • សម្រាប់ Project គឺពួកយើងជ្រើសយក Grandle Project ចំណែកឯ Language គឺយកភាសា​ Kotlin ហើយ Spring Boot គឺយក version ចុងក្រោយគេ។ សម្រាប់ Group, Artifact, Name, Description, និង Package name គឺដាក់តាមអ្វីដែលចង់ដាក់នឹងគ្រប់គ្រង។ សម្រាប់ Packaging គឺពួកយើងយកប្រភេទ Jar ហើយសម្រាប់ Java គឺយកទៅតាម version JDK ដែលអ្នកបានទាញយកកន្លងមក

  • ក្រឡេកភ្នែករបស់អ្នកមកមើលខាងស្តាំដៃបន្តិចគឺឃើញថា Dependencies ដែលក្នុងនោះគឺត្រូវយក Spring Web ដែលប្រើសម្រាប់បង្កើតជា REST API ហើយមួយទៀតគឺ Spring Data JPA ដែលប្រើសម្រាប់បង្កើត Table តាមរយះ ORM និងមួយទៀតគឺ H2 Database ដែលជា Memory Database

  • បន្ទាប់មកចុចប៊ូតុង Generate នៅខាងក្រោមដើម្បីទាញយក Project នោះមកលើកុំព្យូទ័ររបស់អ្នក។

About

អត្ថបទមួយនេះបានបង្ហាញអំពីរបៀបនៃការប្រើប្រាស់ Springboot ជាមួយភាសា Kotlin ដើម្បីបង្កើតជា REST API😋

Topics

Resources

Stars

Watchers

Forks

Releases

No releases published

Packages

No packages published

Languages