Class គឺជាគំរូ (Blueprint) សម្រាប់បង្កើត Object (Instance) មួយ។ វាមានទាំង Data Members (Attributes) និង Methods (Functions) ដែលកំណត់លក្ខណៈ និងមុខងាររបស់ Object នោះ។
នៅក្នុង class អាចដាក់ Object បាន 2 ធំៗដូចជា៖
- Data Member ជា Variable (សម្រាប់រក្សាទុកទិន្នន័យ)
- Method សម្រាប់ធ្វើការលើ Variable
Method Return Types:
- Void ប្រើសម្រាប់មិនយកតម្លៃទៅប្រើប្រាស់
- Return ប្រើសម្រាប់យកតម្លៃទៅប្រើប្រាស់
- Inheritance គឺជាការទទួលបានលក្ខណៈ និងមុខងារពី Class មួយទៅ Class មួយទៀត។ Example: Class A Extends Class B:
- Class A គឺជា Subclass (Child Class)
- Class B គឺជា Superclass (Parent Class)
class A {
int a;
void displayA() {
System.out.println("Value of a: " + a);
}
}
class B extends A {
int b;
void displayB() {
System.out.println("Value of b: " + b);
}
}
- ហេតុផលដែលយើងប្រើ Inheritance ?
- ដើម្បីកាត់បន្ថយកូដដែលមានការស្ទួនគ្នា (Code Redundancy) និងបង្កើត Class ថ្មីដោយប្រើលក្ខណៈ និងមុខងារពី Class ដែលមានរួចហើយ។
- Encapsulation គឺជាការបញ្ចូលទិន្នន័យ និងមុខងារនៅក្នុង Class មួយ។
- វាអនុញ្ញាតឱ្យការកំណត់អត្តសញ្ញាណនៃទិន្នន័យ និងការចូលប្រើវាតាមរយៈ Method ប៉ុណ្ណោះ។
- Polymorphism គឺជាសមត្ថភាពនៃមុខងារដែលអាចមានឈ្មោះដូចគ្នា ប៉ុន្តែអាចមានអាការៈផ្សេងគ្នា។
- វាអនុញ្ញាតឱ្យប្រើប្រាស់មុខងារដែលមានឈ្មោះដូចគ្នា ជាមួយ Object ផ្សេងៗគ្នា។
- Abstraction គឺជាការបង្ហាញតែព័ត៌មានសំខាន់ៗ និងលាក់ព័ត៌មានលម្អិត។
- Interface គឺជាសំណុំមុខងារ ដែល Class មួយត្រូវត្រូវអនុវត្ត។